សូរ៉ា 30 · ជូស 21

Ar-Rum · 30:28

ضَرَبَ لَكُمْ مَثَلًا مِنْ أَنْفُسِكُمْ ۖ هَلْ لَكُمْ مِنْ مَا مَلَكَتْ أَيْمَانُكُمْ مِنْ شُرَكَاءَ فِي مَا رَزَقْنَاكُمْ فَأَنْتُمْ فِيهِ سَوَاءٌ تَخَافُونَهُمْ كَخِيفَتِكُمْ أَنْفُسَكُمْ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْقِلُونَ

ទ្រង់បានលើកឧទាហរណ៍មួយសម្រាប់ពួកអ្នកចេញពីខ្លួន ពួកអ្នក។ តើពួកអ្នកយល់ព្រមឱ្យពួកខ្ញុំបម្រើរបស់ពួកអ្នកមានភាគ ហ៊ុនក្នុងអ្វី(ទ្រព្យសម្បត្ដិ)ដែលយើងបានប្រទានឱ្យពួកអ្នកដោយឱ្យ ពួកអ្នកមានភាពស្មើគ្នានៅក្នុងរឿងនេះ ខណៈដែលពួកអ្នកព្រួយ បារម្ភចំពោះពួកគេដូចជាការព្រួយបារម្ភចំពោះពួកដែលមានឋានៈ ដូចពួកអ្នកដែរឬទេ? ដូចេ្នះហើយយើងបកស្រាយនូវអាយ៉ាត់ៗ សម្រាប់ក្រុមដែលចេះពិចារណា។

តាហ្វសៀរ

អល់ឡោះជាម្ចាស់ទ្រង់បានលើកជាឧទាហរណ៍មួយសម្រាប់ពួកអ្នក(ឱពួកមុស្ហរីគីន)ដែលយកចេញពីខ្លួនរបស់ពួកអ្នកផ្ទាល់គឺ៖ តើពួកអ្នកមានខ្ញុំបម្រើដាច់ថ្លៃដែលរួមចំណែកជាមួយពួកអ្នកក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិដោយស្មើភាពគ្នាជាមួយពួកអ្នកឬទេ? ពួកអ្នកបារម្ភខ្លាចពួកគេមកចូលរួមបែងចែកទ្រព្យសម្បត្តិរបស់ពួកអ្នកជាមួយពួកអ្នក ដូចដែលមួយចំនួននៃពួកអ្នកភ័យខ្លាចដៃគូរបស់គេដែលជាមនុស្សមានសេរីភាព(មិនមែនជាខ្ញុំបម្រើគេ)នោះចូលរួមចែកទ្រព្យសម្បត្តិជាមួយគេដែរ។ តើពួកអ្នកពេញចិត្តឲ្យខ្ញុំបម្រើរបស់ពួកអ្នកទទួលបានបែបនេះដែរឬទេ? គ្មានការមន្ទិលសង្ស័យឡើយថា ប្រាកដជាពួកអ្នកមិនពេញចិត្តនោះឡើយ។ ដូច្នេះ អល់ឡោះជាម្ចាស់រឹតតែមិនសាកសមសម្រាប់ទ្រង់ចំពោះការមានដៃគូក្នុងការគ្រប់គ្រងម៉ាខ្លូករបស់ទ្រង់ និងគ្រប់គ្រងខ្ញុំបម្រើរបស់ទ្រង់ទៅទៀត។ ហើយដូចជាការលើកជាឧទាហរណ៍នេះដែរ យើងបានបញ្ជាក់នូវភស្តុតាង និងអំណះអំណាងជាច្រើនប្រភេទសម្រាប់ក្រុមដែលចេះគិតពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍អំពីរឿងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់