សូរ៉ា 30 · ជូស 21
Ar-Rum · 30:21
وَمِنْ آيَاتِهِ أَنْ خَلَقَ لَكُمْ مِنْ أَنْفُسِكُمْ أَزْوَاجًا لِتَسْكُنُوا إِلَيْهَا وَجَعَلَ بَيْنَكُمْ مَوَدَّةً وَرَحْمَةً ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ
ហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់ គឺទ្រង់បានបង្កើត ឱ្យពួកអ្នកនូវភរិយាចេញពីខ្លួនពួកអ្នក ដើម្បីឱ្យពួកអ្នកមានភាពកក់ក្ដៅជាមួយនាង។ ហើយទ្រង់បានបង្កើតឱ្យមានការស្រឡាញ់ និងអាណិតអាសូររវាងពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះគិតពិចារណា។
តាហ្វសៀរ
ហើយក្នុងចំណោមសញ្ញាភស្តុតាងដ៏ធំធេងរបស់អល់ឡោះដែលបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់ និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែរនោះ គឺទ្រង់បានបង្កើតឲ្យពួកអ្នក(ឱបុរសទាំងឡាយ)នូវភរិយាចេញពីខ្លួនរបស់ពួកអ្នក ដើម្បីឲ្យពួកអ្នកមានភាពស្ងប់ចិត្តជាមួយពួកនាងដើម្បីពួកអ្នករស់នៅជាមួយគ្នាដោយភាពកក់ក្ដៅ។ ហើយទ្រង់បានបង្កើតឲ្យមាននូវក្តីស្រលាញ់ និងមនោសញ្ចេតនារវាងពួកអ្នក និងភរិយារបស់ពួកអ្នក។ ពិតប្រាកដណាស់ ចំពោះរឿងដែលបានលើកឡើងខាងលើនេះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះពិចារណា ពីព្រោះពួកគេគឺជាអ្នកដែលទាញញយកផលប្រយោជន៍អំពីការប្រើប្រាស់សតិប្រាជ្ញារបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល