សូរ៉ា 3 · ជូស 3

Ali 'Imran · 3:86

كَيْفَ يَهْدِي اللَّهُ قَوْمًا كَفَرُوا بَعْدَ إِيمَانِهِمْ وَشَهِدُوا أَنَّ الرَّسُولَ حَقٌّ وَجَاءَهُمُ الْبَيِّنَاتُ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ

តើឱ្យអល់ឡោះចង្អុលបង្ហាញយ៉ាងដូចម្តេច? ចំពោះក្រុម មួយដែលបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿ ហើយពួកគេក៏បាន ទទួលស្គាល់ដែរថាៈ ពិតប្រាកដណាស់ អ្នកនាំសារ(មូហាំម៉ាត់)គឺជា ការពិត ហើយភស្ដុតាងទាំងឡាយក៏បានមកដល់ពួកគេដែរ។ ហើយ អល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែលបំពានឡើយ។

តាហ្វសៀរ

តើឱ្យអល់ឡោះផ្តល់ការចង្អុលបង្ហាញឲ្យ(ពួកគេ)មានជំនឿចំពោះទ្រង់និងអ្នកនាំសាររបស់ទ្រង់យ៉ាងដូចម្តេចចំពោះក្រុមមួយដែលបានប្រឆាំងបន្ទាប់ពីពួកគេមានជំនឿចំពោះអល់ឡោះ ហើយពួកគេក៏បានទទួលស្គាល់ដែរថាៈ ពិតប្រាកដណាស់ អ្វីដែលអ្នកនាំសារមូហាំម៉ាត់ បាននាំមកនោះ គឺជាសេចក្តីពិត ហើយភស្ដុតាងទាំងឡាយដ៏ច្បាស់លាស់ដែលបង្ហាញពីភាពត្រឹមត្រូវទៅលើរឿងនោះក៏បានមកដល់ពួកគេដែរនោះ? ហើយអល់ឡោះមិនផ្តល់ការចង្អុលបង្ហាញទៅរកសេចក្តីជំនឿឡើយចំពោះក្រុមដែលបំពាន ដែលពួកគេបានជ្រើសរើសយកភាពវង្វេងជំនួសឲ្យការចង្អុលបង្ហាញនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់