សូរ៉ា 3 · ជូស 3

Ali 'Imran · 3:83

أَفَغَيْرَ دِينِ اللَّهِ يَبْغُونَ وَلَهُ أَسْلَمَ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَإِلَيْهِ يُرْجَعُونَ

តើពួកគេស្វែងរកសាសនាផេ្សងក្រៅពីសាសនារបស់ អល់ឡោះឬ ខណៈដែលអ្នកនៅលើមេឃជាច្រើនជាន់ និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ដោយស្ម័គ្រចិត្តនិងមិនស្ម័គ្រចិត្ដ ហើយចំពោះទ្រង់ដែលពួកគេត្រូវវិលត្រឡប់នោះ?

តាហ្វសៀរ

៨៣. ដូច្នេះ តើពួកដែលចាកចេញពីសាសនារបស់អល់ឡោះនិងពីការគោរពប្រតិបត្តិទ្រង់ទាំងនោះ ពួកគេស្វែងរកសាសនាផេ្សងក្រៅពីសាសនារបស់អល់ឡោះ(សាសនាឥស្លាម)ដែលទ្រង់បានជ្រើសរើសសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ឬ ខណៈដែលបណ្តាអ្នកដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ដោយការស្ម័គ្រចិត្ត ដូចជាបណ្តាអ្នកដែលមានជំនឿ និងមិនស្ម័គ្រចិត្ដ ដូចជាពួកគ្មានជំនឿនោះ? បន្ទាប់មក រាល់ម៉ាខ្លូក(អ្វីដែលអល់ឡោះបង្កើត)ទាំងអស់នឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់នៅថ្ងៃបរលោកដើម្បីជំនុំជំរះ និងទទួលការតបស្នង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់