សូរ៉ា 3 · ជូស 3

Ali 'Imran · 3:52

۞ فَلَمَّا أَحَسَّ عِيسَىٰ مِنْهُمُ الْكُفْرَ قَالَ مَنْ أَنْصَارِي إِلَى اللَّهِ ۖ قَالَ الْحَوَارِيُّونَ نَحْنُ أَنْصَارُ اللَّهِ آمَنَّا بِاللَّهِ وَاشْهَدْ بِأَنَّا مُسْلِمُونَ

ហើយនៅពេលអ៊ីសាមានអារម្មណ៍ថាមានការប្រឆាំង ពីពួកគេ គេក៏បានពោលថាៈ តើអ្នកណាជាជំនួយរបស់ខ្ញុំដើម្បី អល់ឡោះ? បណ្ដាអ្នកដែលស្មោះត្រង់បានឆ្លើយថាៈ ពួកយើងគឺ ជាជំនួយរបស់អល់ឡោះ ពួកយើងមានជំនឿនឹងអល់ឡោះ ដូចេ្នះ សូមអ្នកធ្វើសាក្សីផងថាៈ ពិតប្រាកដណាស់ ពួកយើងជាមូស្លីម។

តាហ្វសៀរ

ហើយនៅពេលអ៊ីសា(យេស៊ូគ្រឹស្ត)បានដឹងថា មានការប្រឆាំងពីពួកគេ(មកចំពោះគាត់)នោះ គាត់ក៏បាននិយាយទៅកាន់អម្បូរអ៊ីស្រាអែលថាៈ តើអ្នកណាជាអ្នកជួយខ្ញុំក្នុងការអំពាវនាវទៅកាន់អល់ឡោះនោះ? បណ្ដាអ្នកដែលស្មោះត្រង់ក្នុងចំណោមអ្នកដែលដើរតាមគាត់បានឆ្លើយថាៈ ពួកយើងគឺជាអ្នកជួយសាសនារបស់អល់ឡោះ។ ពួកយើងមានជំនឿចំពោះអល់ឡោះ ហើយពួកយើងដើរតាមអ្នក។ ដូចេ្នះ សូមអ្នក(ឱអ៊ីសា)ធ្វើសាក្សីផងចុះថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកគោរពតាមអល់ឡោះ ដោយមានជំនឿចំពោះទ្រង់តែមួយគត់(ឯកទេពនិយម) និងគោរពប្រតិបត្តិចំពោះទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់