សូរ៉ា 3 · ជូស 3
Ali 'Imran · 3:49
وَرَسُولًا إِلَىٰ بَنِي إِسْرَائِيلَ أَنِّي قَدْ جِئْتُكُمْ بِآيَةٍ مِنْ رَبِّكُمْ ۖ أَنِّي أَخْلُقُ لَكُمْ مِنَ الطِّينِ كَهَيْئَةِ الطَّيْرِ فَأَنْفُخُ فِيهِ فَيَكُونُ طَيْرًا بِإِذْنِ اللَّهِ ۖ وَأُبْرِئُ الْأَكْمَهَ وَالْأَبْرَصَ وَأُحْيِي الْمَوْتَىٰ بِإِذْنِ اللَّهِ ۖ وَأُنَبِّئُكُمْ بِمَا تَأْكُلُونَ وَمَا تَدَّخِرُونَ فِي بُيُوتِكُمْ ۚ إِنَّ فِي ذَٰلِكَ لَآيَةً لَكُمْ إِنْ كُنْتُمْ مُؤْمِنِينَ
ហើយតែងតាំងគេជាអ្នកនាំសារម្នាក់ទៅកាន់អំបូរអ៊ីស្រាអែល(ដោយឱ្យគេពោលថា) ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យ ពួកអ្នកនូវមុជីហ្សាត់ពីម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំ អាចធ្វើឱ្យពួកអ្នកឃើញអំពីដីឥដ្ឋដូចជារូបសត្វស្លាប ហើយខ្ញុំក៏ផ្លុំ ចូលទៅក្នុងវា ពេលនោះវាក៏ក្លាយជាសត្វពិតប្រាកដភ្លាម ដោយ មានការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការ ភ្នែកពីកំណើតនិងឃ្លង់ ហើយខ្ញុំក៏អាចប្រោសសពឱ្យរស់ឡើងវិញ បានដែរ ដោយការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចប្រាប់ ពួកអ្នកនូវចំណីដែលពួកអ្នកបរិភោគ និងចំណីដែលពួកអ្នកត្រូវស្ដុក ទុកនៅក្នុងលំនៅដ្ឋានរបស់ពួកអ្នក។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងសម្រាប់ពួកអ្នក បើពួកអ្នកជាអ្នកមានជំនឿ។
តាហ្វសៀរ
ហើយក៏ដូចគ្នាដែរ ទ្រង់នឹងតែងតាំងរូបគេ(អ៊ីសា)ធ្វើជាអ្នកនាំសារម្នាក់ទៅកាន់អម្បូរអ៊ីស្រាអែល ដោយគេនឹងនិយាយទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសារម្នាក់របស់អល់ឡោះមកកាន់ពួកអ្នក។ ពិតប្រាកដណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវនិមិត្តសញ្ញាមួយដែលបញ្ជាក់ទៅលើសច្ចភាពនៃភាពជាព្យាការីរបស់ខ្ញុំ នោះគឺៈ ពិតប្រាកដណាស់ ខ្ញុំនឹងសូនរូបបក្សីអំពីដីឥដ្ឋឲ្យពួកអ្នក ហើយខ្ញុំក៏ផ្លុំចូលទៅក្នុងវា។ ពេលនោះ វាក៏ក្លាយជាសត្វបក្សីមួយដែលមានជីវិត ដោយការអនុញ្ញាតរបស់អល់ឡោះ។ ហើយខ្ញុំអាចព្យាបាលជនពិការភ្នែកពីកំណើតឲ្យមើលឃើញបាន និងព្យាបាលអ្នកកើតឃ្លង់ឲ្យស្បែករបស់គេត្រឡប់ទៅសភាពស្អាតដូចដើមវិញ ហើយខ្ញុំក៏អាចប្រោសអ្នកស្លាប់ឱ្យរស់ឡើងវិញបានដែរ ដែលប្រការទាំងអស់នោះ គឺ(អាចកើតឡើងបាន)ដោយមានការអនុញ្ញាតពីអល់ឡោះជាម្ចាស់។ ហើយខ្ញុំអាចប្រាប់ពួកអ្នកនូវចំណីអាហារដែលពួកអ្នកនឹងបរិភោគ ហើយនិងចំណីអាហារដែលពួកអ្នកត្រូវស្ដុកទុកនៅក្នុងផ្ទះរបស់ពួកអ្នក។ ពិតប្រាកដណាស់ រឿងរ៉ាវដ៏អស្ចារ្យដែលខ្ញុំបានលើកឡើងដល់ពួកអ្នកដែលមនុស្សគ្មានសមត្ថភាពនឹងអាចធ្វើបានទាំងនោះ គឺជាភស្ដុតាងមួយដ៏ច្បាស់លាស់ដែលបញ្ជាក់ថា ពិតប្រាកដណាស់ រូបខ្ញុំ គឺជាអ្នកនាំសារមួយរូបរបស់អល់ឡោះមកកាន់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ និងជាអ្នកដែលជឿជាក់លើភស្តុតាងទាំងឡាយមែននោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល