សូរ៉ា 3 · ជូស 3
Ali 'Imran · 3:47
قَالَتْ رَبِّ أَنَّىٰ يَكُونُ لِي وَلَدٌ وَلَمْ يَمْسَسْنِي بَشَرٌ ۖ قَالَ كَذَٰلِكِ اللَّهُ يَخْلُقُ مَا يَشَاءُ ۚ إِذَا قَضَىٰ أَمْرًا فَإِنَّمَا يَقُولُ لَهُ كُنْ فَيَكُونُ
ម៉ារយ៉ាំបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. តើឱ្យខ្ញុំមានកូន ដោយគ្មានបុរសណាមកប៉ះពាល់ខ្ញុំយ៉ាងដូចមេ្ដច? ម៉ាឡាអ៊ីកាត់បាន ឆ្លើយថាៈ ដូច្នោះហើយអល់ឡោះបង្កើតអ្វីតាមតែទ្រង់មានចេតនា។ នៅពេលដែលទ្រង់មានចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់ តែមានបន្ទូលទៅកាន់របស់នោះថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។
តាហ្វសៀរ
ម៉ារយ៉ាំ(នាងម៉ារី)បាននិយាយទាំងភ្ញាក់ផ្អើល ដែលថានាងនឹងមានកូនដោយគ្មានប្តីបែបនេះថាៈ តើខ្ញុំនឹងមានកូនយ៉ាងដូចមេ្ដច បើគ្មានបុរសណាមកប៉ះពាល់ខ្ញុំផងនោះ មិនថាតាមរយៈប្រការហាឡាល់(រៀបការស្របច្បាប់) មិនថាតាមរយៈប្រការហារ៉ម(ហ្ស៊ីណា)នោះ? ម៉ាឡាអ៊ីកាត់បានតបទៅកាន់នាងថាៈ ដូចដែលអល់ឡោះបានបង្កើតឱ្យអ្នកមានកូនដោយ(គេ)គ្មានឪពុកបែបនេះដែរ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លាប់ធម្មតាដូច្នោះដែរ។ នៅពេលដែលទ្រង់មានចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាម។ ដូចនេះ គ្មានអ្វីមួយដែលទ្រង់មិនអាចធ្វើបាននោះទេ។ម៉ារយ៉ាំ(នាងម៉ារី)បាននិយាយទាំងភ្ញាក់ផ្អើល ដែលថានាងនឹងមានកូនដោយគ្មានប្តីបែបនេះថាៈ តើខ្ញុំនឹងមានកូនយ៉ាងដូចមេ្ដច បើគ្មានបុរសណាមកប៉ះពាល់ខ្ញុំផងនោះ មិនថាតាមរយៈប្រការហាឡាល់(រៀបការស្របច្បាប់) មិនថាតាមរយៈប្រការហារ៉ម(ហ្ស៊ីណា)នោះ? ម៉ាឡាអ៊ីកាត់បានតបទៅកាន់នាងថាៈ ដូចដែលអល់ឡោះបានបង្កើតឲ្យអ្នកមានកូនដោយ(គេ)គ្មានឪពុកបែបនេះដែរ ទ្រង់បង្កើតអ្វីតាមតែទ្រង់មានចេតនានូវអ្វីដែលខុសពីទម្លាប់ធម្មតាដូច្នោះដែរ។ នៅពេលដែលទ្រង់មានចេតនាសមេ្រចកិច្ចការអ្វីមួយ គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ “ចូរកើតចុះ” វាក៏កើតឡើងភ្លាម។ ដូចនេះ គ្មានអ្វីមួយដែលទ្រង់មិនអាចធ្វើបាននោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល