សូរ៉ា 3 · ជូស 3
Ali 'Imran · 3:36
فَلَمَّا وَضَعَتْهَا قَالَتْ رَبِّ إِنِّي وَضَعْتُهَا أُنْثَىٰ وَاللَّهُ أَعْلَمُ بِمَا وَضَعَتْ وَلَيْسَ الذَّكَرُ كَالْأُنْثَىٰ ۖ وَإِنِّي سَمَّيْتُهَا مَرْيَمَ وَإِنِّي أُعِيذُهَا بِكَ وَذُرِّيَّتَهَا مِنَ الشَّيْطَانِ الرَّجِيمِ
ហើយនៅពេលដែលនាងសម្រាលបានកូនស្រី នាងបាន និយាយថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូន ស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបាន សម្រាលនោះ។ ហើយកូនប្រុសមិនដូចកូនស្រីឡើយ។ ហើយពិត ប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះនាងថា ឪម៉ារយ៉ាំ ឱ ហើយជាការពិត ណាស់ ខ្ញុំសូមឱ្យទ្រង់ការពារនាង និងពូជពង្សរបស់នាងអំពីស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាផង។
តាហ្វសៀរ
ហើយនៅពេលដែលនាងបានពពោះគ្រប់ខែ ហើយបានសម្រាលកូនរួចនោះ នាងក៏បាននិយាយដោយការសុំការអធ្យស្រ័យ(ព្រោះនាងសង្ឃឹមថានឹងទទួលបានកូនប្រុស)ថាៈ ឱម្ចាស់របស់ខ្ញុំ! ពិតប្រាកដណាស់ ខ្ញុំសម្រាលបានកូនស្រីម្នាក់។ ហើយអល់ឡោះដឹងបំផុតចំពោះកូនដែលនាងបានសម្រាលនោះ។ ហើយកូនប្រុសដែលនាងសង្ឃឹមចង់បាននោះ មិនដូចកូនស្រីដែលនាងសម្រាលនោះឡើយ ទាំងកម្លាំងកាយ និងរូបរាងកាយ។ ហើយពិតប្រាកដណាស់ ខ្ញុំបានដាក់ឈ្មោះឲ្យនាងថា ម៉ារយ៉ាំ(ម៉ារី)។ ជាការពិតណាស់ ខ្ញុំសូមឱ្យទ្រង់ការពារនាង និងពូជពង្សរបស់នាងអំពីស្ហៃតនដែលត្រូវបានគេបណ្តេញចេញពីក្តីមេត្តាករុណារបស់ទ្រង់ផងចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល