សូរ៉ា 3 · ជូស 4

Ali 'Imran · 3:188

لَا تَحْسَبَنَّ الَّذِينَ يَفْرَحُونَ بِمَا أَتَوْا وَيُحِبُّونَ أَنْ يُحْمَدُوا بِمَا لَمْ يَفْعَلُوا فَلَا تَحْسَبَنَّهُمْ بِمَفَازَةٍ مِنَ الْعَذَابِ ۖ وَلَهُمْ عَذَابٌ أَلِيمٌ

ចូរអ្នកកុំនឹកស្មានឱ្យសោះចំពោះពួកដែលកំពុងរីករាយ សប្បាយនឹងអ្វីដែលពួកគេបានប្រព្រឹត្ដ ហើយពួកគេពេញចិត្ដឱ្យគេ កោតសរសើរនូវអ្វីដែលពួកគេមិនបានធ្វើ។ ចូរអ្នកកុំនឹកស្មានឱ្យ សោះថា ពួកគេនេះរួចផុតពីទារុណកម្ម។ ហើយពួកគេនឹងទទួល ទារុណកម្មដ៏ឈឺចាប់បំផុត។

តាហ្វសៀរ

ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)កុំគិតស្មានឲ្យសោះថា ពួកដែលសប្បាយរីករាយជាមួយនឹងទង្វើអាក្រក់ដែលពួកគេបានធ្វើ ហើយពួកគេចូលចិត្តឲ្យអ្នកដទៃកោតសរសើពួកគេលើទង្វើល្អដែលពួកគេមិនបានធ្វើសោះនោះថា ពួកគេនឹងអាចរួចផុតពីទណ្ឌកម្ម និងបានសុខសន្តិភាពឲ្យសោះ។ ផ្ទុយទៅវិញ ទីកន្លែងជ្រកកោណរបស់ពួកគេ គឺនរកជើហាន់ណាំ ហើយពួកគេនឹងទទួលទណ្ឌកម្មនៅក្នុងវាយ៉ាងឈឺចាប់បំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់