សូរ៉ា 3 · ជូស 4

Ali 'Imran · 3:186

۞ لَتُبْلَوُنَّ فِي أَمْوَالِكُمْ وَأَنْفُسِكُمْ وَلَتَسْمَعُنَّ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ وَمِنَ الَّذِينَ أَشْرَكُوا أَذًى كَثِيرًا ۚ وَإِنْ تَصْبِرُوا وَتَتَّقُوا فَإِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ

ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេសាកល្បងនៅក្នុង ទ្រព្យសម្បត្ដិនិងខ្លួនប្រាណរបស់ពួកអ្នក ហើយពួកអ្នកពិតជាឮនូវ ការបញ្ឈឺចិត្ដជាច្រើនពីសំណាក់ពួកដែលគេបានផ្ដល់គម្ពីរឱ្យមុនពួក អ្នកនិងពីសំណាក់ពួកដែលធ្វើស្ហ៊ិរិក។ តែប្រសិនបើពួកអ្នកអត់ធ្មត់ និងកោតខ្លាចអល់ឡោះ ពិតប្រាកដណាស់នោះគឺជាកិច្ចការមួយ ដែលសំខាន់។

តាហ្វសៀរ

ពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ប្រាកដជានឹងត្រូវបានគេសាកល្បងចំពោះទ្រព្យសម្បត្តិរបស់ពួកអ្នក ដោយឲ្យ(ពួកអ្នក)បរិច្ចាគមួយចំណែកនៃទ្រព្យនោះ ជាកាតព្វកិច្ចដែលចាំបាច់ត្រូវបរិច្ចាគ និង(ត្រូវសាកល្បង)តាមរយៈគ្រោះទាំងឡាយដែលកើតឡើងចំពោះទ្រព្យសម្បត្តិទាំងនោះ។ ហើយពួកអ្នកក៏នឹងត្រូវបានសាកល្បងផងដែរចំពោះខ្លួនប្រាណរបស់ពួកអ្នក ដោយត្រូវបំពេញនូវកាតព្វកិច្ចទាំងឡាយដែលឥស្លាមបានដាក់បទបញ្ញត្តិ និង(ត្រូវសាកល្បង)ដោយគ្រោះសព្វបែបយ៉ាងដែលនឹងធ្លាក់មកលើពួកអ្នក។ ហើយពួកអ្នកនឹងបានឮនូវរឿងរ៉ាវជាច្រើនដែលបង្កការឈឺចាប់ដល់ពួកអ្នក តាមរយៈការចោទប្រកាន់ទៅលើពួកអ្នកនិងទៅលើសាសនារបស់ពួកអ្នកពីសំណាក់ពួកអ្នកដែលត្រូវបានប្រទានគម្ពីរមុនពួកអ្នក និងអំពីពួកមុស្ហរីគីន។ តែប្រសិនបើពួកអ្នកអត់ធ្មត់លើគ្រោះ និងការសាកល្បងទាំងឡាយដែលពួកអ្នកជួបប្រទះ ហើយពួកអ្នកកោតខ្លាចអល់ឡោះដោយប្រតិបត្តិតាមអ្វីដែលទ្រង់បានបង្គាប់ប្រើ និងបោះបង់ចោលនូវអ្វីដែលទ្រង់បានហាមឃាត់នោះ ពិតប្រាកដណាស់ ទាំងនោះគឺជាកិច្ចការដែលតម្រូវឲ្យមានការតាំងចិត្តខ្ពស់ និងជាការងារដែលអ្នកប្រកួតប្រជែងទាំងឡាយតែងតែប្រកួតប្រជែងគ្នា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់