សូរ៉ា 3 · ជូស 4
Ali 'Imran · 3:166
وَمَا أَصَابَكُمْ يَوْمَ الْتَقَى الْجَمْعَانِ فَبِإِذْنِ اللَّهِ وَلِيَعْلَمَ الْمُؤْمِنِينَ
ហើយអ្វីដែលពួកអ្នកបានទទួលរង(ការស្លាប់ ឬរបួស) នៅថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(ច្បាំងនៅសមរភូមិអ៊ូហ៊ុទ)គឺ ដោយសារតែការកំណត់របស់អល់ឡោះ ដើម្បីទ្រង់បង្ហាញឱ្យដឹង ពីបណ្ដាអ្នកដែលមានជំនឿ។
តាហ្វសៀរ
ហើយអ្វីដែលបានកើតឡើងចំពោះពួកអ្នកដូចជាការសម្លាប់ ការរងរបួស និងការបរាជ័យនៅថ្ងៃសង្គ្រាមអ៊ូហ៊ុទនៅពេលដែលក្រុមពួកអ្នក(អ្នកមានជំនឿ)និងក្រុមរបស់ពួកមុស្ហរីគីនបានជួបគ្នានោះ គឺដោយការអនុញ្ញាតពីអល់ឡោះនិងការកំណត់របស់ទ្រង់ដោយមានបុព្វហេតុយ៉ាងច្បាស់លាស់ដើម្បីទ្រង់ស្តែង្យឃើញនូវបណ្តាអ្នកដែលមានជំនឿពិតប្រាកដ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល