សូរ៉ា 3 · ជូស 4

Ali 'Imran · 3:164

لَقَدْ مَنَّ اللَّهُ عَلَى الْمُؤْمِنِينَ إِذْ بَعَثَ فِيهِمْ رَسُولًا مِنْ أَنْفُسِهِمْ يَتْلُو عَلَيْهِمْ آيَاتِهِ وَيُزَكِّيهِمْ وَيُعَلِّمُهُمُ الْكِتَابَ وَالْحِكْمَةَ وَإِنْ كَانُوا مِنْ قَبْلُ لَفِي ضَلَالٍ مُبِينٍ

ពិតប្រាកដណាស់ អល់ឡោះបានប្រទាននៀកម៉ាត់ដ៏ធំ ធេងឱ្យបណ្ដាអ្នកមានជំនឿ នៅពេលដែលទ្រង់បានចាត់តាំងឱ្យពួក គេនូវអ្នកនាំសារម្នាក់ក្នុងចំណោមពួកគេផ្ទាល់ ដោយគេ(អ្នកនាំសារ)សូត្រអាយ៉ាត់ៗរបស់ទ្រង់ឱ្យពួកគេស្ដាប់ និងសំអាតពួកគេ (អំពីប្រការស្ហ៊ីរិក)និងបង្រៀនគម្ពីរ(គួរអាន)និងហ៊ិកម៉ាត់ដល់ ពួកគេ។ ហើយពួកគេកាលពីមុនស្ថិតនៅក្នុងភាពវងេ្វងដ៏ច្បាស់លាស់។

តាហ្វសៀរ

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានប្រទាននូវឧបការគុណឲ្យបណ្តាអ្នកដែលមានជំនឿ និងបានធ្វើល្អទៅកាន់ពួកគេ ដោយទ្រង់បានតែងតាំងពីក្នុងចំណោមពួកគេនូវអ្នកនាំសារម្នាក់អំពីជាតិសាសន៍របស់ពួកគេ ដោយអ្នកនាំសារនោះបានសូត្រគម្ពីរគួរអានឲ្យពួកគេស្តាប់ និងជម្រះសម្អាតពួកគេពីប្រការស្ហ៊ីរិកនិងអត្តចរិតស្មោគគ្រោក ហើយបានបង្រៀនគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ាព្យាការី)ដល់ពួកគេ ខណៈដែលមុនពេលដែលអល់ឡោះបានបញ្ជូនអ្នកនាំសារនេះមក ពួកគេស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ ចាកឆ្ងាយពីការចង្អុលបង្ហាញនិងការទូន្មាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់