សូរ៉ា 3 · ជូស 4
Ali 'Imran · 3:157
وَلَئِنْ قُتِلْتُمْ فِي سَبِيلِ اللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌ مِنَ اللَّهِ وَرَحْمَةٌ خَيْرٌ مِمَّا يَجْمَعُونَ
(អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកត្រូវគេសម្លាប់ ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(នៅក្នុងសមរភូមិ)គឺការ អភ័យទោស និងការអាណិតស្រឡាញ់ពីអល់ឡោះប្រសើរជាងអ្វី ដែលពួកគេប្រមូលទុក(ទ្រព្យសម្បត្ដិ)នោះ។
តាហ្វសៀរ
ហើយប្រសិនបើពួកអ្នក(ឱបណ្ដាអ្នកដែលមានជំនឿ)ត្រូវបានគេសម្លាប់ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(ដោយមូលហេតុផ្សេងៗ)នោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងអភ័យទោសដល់ពួកអ្នកនូវការអភ័យទោសដ៏ធំធេង ហើយទ្រង់នឹងអាណិតស្រឡាញ់ពួកអ្នកដោយក្តីមេត្តាករុណាពីទ្រង់ ហើយនេះ គឺវាប្រសើរជាងលោកិយនិងអ្វីៗដែលមនុស្សកំពុងតែប្រមូលទុកនៃលាភសក្ការៈលោកិយដែលនឹងបាត់បង់នេះទៅទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល