សូរ៉ា 3 · ជូស 4
Ali 'Imran · 3:155
إِنَّ الَّذِينَ تَوَلَّوْا مِنْكُمْ يَوْمَ الْتَقَى الْجَمْعَانِ إِنَّمَا اسْتَزَلَّهُمُ الشَّيْطَانُ بِبَعْضِ مَا كَسَبُوا ۖ وَلَقَدْ عَفَا اللَّهُ عَنْهُمْ ۗ إِنَّ اللَّهَ غَفُورٌ حَلِيمٌ
ពិតប្រាកដណាស់ ពួកដែលបានរត់គេចនៅក្នុងចំណោម ពួកអ្នកនៅថ្ងៃដែលក្រុមទាំងពីរបានជួបគ្នា(នៅសមរភូមិអ៊ូហុទ) គឺស្ហៃតនបានអូសទាញពួកគេ ដោយសារតែទង្វើមួយចំនួនដែលពួក គេបានប្រព្រឹត្ដ។ តែអល់ឡោះពិតជាបានអធ្យាស្រ័យឱ្យពួកគេ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអត់ធ្មត់។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកអ្នកដែលបានរត់គេចក្នុងចំណោមពួកអ្នក(ឱបណ្តាមិត្តរបស់ព្យាការីមូហាំម៉ាត់)នៅថ្ងៃដែលបានជួបគ្នារវាងពួកមុស្ហរីគីននិងអ្នកឥស្លាមនៅក្នុងសង្រ្គាមអ៊ូហ៊ុទនោះ ការពិតគឺស្ហៃតន(បិសាចសាតាំង)បានអូសទាញពួកគេឲ្យធ្វើខុសដោយសារតែទង្វើល្មើសមួយចំនួនដែលពួកគេបានប្រព្រឹត្ដ។ ហើយពិតប្រាកដណាស់ អល់ឡោះបានអភ័យទោសឲ្យពួកគេរួចហើយ ដោយទ្រង់មិនយកទោសពៃរ៍អ្វីពីពួកគេក្នុងរឿងនេះនោះទេ ជាក្តីសណ្តោសប្រណីនិងក្តីមេត្តាករុណារបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសចំពោះជនណាដែលបានសារភាពកំហុស ហើយទ្រង់មហាអត់ធ្មត់ដោយទ្រង់មិនប្រញាប់ដាក់ទណ្ឌកម្ម(ពួកគេភ្លាមៗ)ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល