សូរ៉ា 3 · ជូស 4

Ali 'Imran · 3:151

سَنُلْقِي فِي قُلُوبِ الَّذِينَ كَفَرُوا الرُّعْبَ بِمَا أَشْرَكُوا بِاللَّهِ مَا لَمْ يُنَزِّلْ بِهِ سُلْطَانًا ۖ وَمَأْوَاهُمُ النَّارُ ۚ وَبِئْسَ مَثْوَى الظَّالِمِينَ

យើងនឹងបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដពួកដែល ប្រឆាំងដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ដោយទ្រង់មិនបានបញ្ចុះភស្ដុតាងអ្វី(មកបញ្ជាក់)អំពីវាឡើយ។ កន្លែងស្នាក់នៅរបស់ពួកគេនោះគឺឋាននរក ហើយវាជាកន្លែងដ៏ អាក្រក់សម្រាប់ពួកដែលបំពាន។

តាហ្វសៀរ

យើង(អល់ឡោះ)នឹងបញ្ចូលនូវការភ័យខ្លាចយ៉ាងខ្លាំងក្លាទៅក្នុងដួងចិត្តរបស់ពួកដែលប្រឆាំងនឹងអល់ឡោះរហូតដល់ពួកគេគ្មានលំនឹង(គ្មានជំហ)ក្នុងការប្រយុទ្ធនឹងពួកអ្នកឡើយ ដោយសារតែការធ្វើស្ហ៊ីរិករបស់ពួកគេចំពោះអល់ឡោះ ដោយពួកគេគោរពសក្ការៈចំពោះព្រះនានាតាមទំនើងចិត្តរបស់ពួកគេដែលទ្រង់មិនបានបញ្ចុះមកឲ្យពួកគេនូវភស្តុតាងសំអាងណាមួយសោះនោះ។ កន្លែងស្នាក់អាស្រ័យរបស់ពួកគេដែលពួកគេនឹងវិលត្រឡប់ទៅកាន់វានៅថ្ងៃបរលោកនោះ គឺឋាននរក ហើយឋាននរកនោះ គឺជាទីស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់ពួកដែលបំពាន ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់