សូរ៉ា 28 · ជូស 20

Al-Qasas · 28:28

قَالَ ذَٰلِكَ بَيْنِي وَبَيْنَكَ ۖ أَيَّمَا الْأَجَلَيْنِ قَضَيْتُ فَلَا عُدْوَانَ عَلَيَّ ۖ وَاللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ

គាត់(មូសា)បានតបថាៈ នោះគឺ(ជាការព្រមព្រៀង)រវាង ខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរ (ប្រាំបីឆ្នាំឬដប់ឆ្នាំ)ដែលខ្ញុំបានបំពេញគឺគ្មានការបំពាន(សុំបន្ថែម) មកលើខ្ញុំឡើយ។ ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកយើង និយាយ(ព្រមព្រៀង)។

តាហ្វសៀរ

ព្យាការីមូសាក៏បានតបវិញថាៈ នេះគឺជាកិច្ចព្រមព្រៀងដែលពួកយើងបានចុះរវាងខ្ញុំនិងអ្នក។ អំឡុងពេលណាមួយក៏ដោយក្នុងអំឡុងពេលទាំងពីរដែលខ្ញុំបានធ្វើការឲ្យអ្នក ប្រាំបីឆ្នាំ ឬដប់ឆ្នាំនោះ ខ្ញុំពិតជានឹងបំពេញវាចំពោះអ្វីដែលជាកាតព្វកិច្ចមកចំពោះខ្ញុំ។ ហេតុនេះ អ្នកមិនត្រូវសុំអ្វីបន្ថែមទៀតពីខ្ញុំនោះឡើយ។ ហើយអល់ឡោះជាសាក្សីចំពោះអ្វីដែលពួកយើងបានចុះកិច្ចព្រមព្រៀង និងជាអ្នកដែលឃ្លាំមើលចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់