សូរ៉ា 28 · ជូស 20
Al-Qasas · 28:23
وَلَمَّا وَرَدَ مَاءَ مَدْيَنَ وَجَدَ عَلَيْهِ أُمَّةً مِنَ النَّاسِ يَسْقُونَ وَوَجَدَ مِنْ دُونِهِمُ امْرَأَتَيْنِ تَذُودَانِ ۖ قَالَ مَا خَطْبُكُمَا ۖ قَالَتَا لَا نَسْقِي حَتَّىٰ يُصْدِرَ الرِّعَاءُ ۖ وَأَبُونَا شَيْخٌ كَبِيرٌ
ហើយនៅពេលដែលគាត់បានទៅដល់កន្លែង(អណ្ដូង)ទឹក នៅទឹកដីម៉ាទយ៉ាន់ គាត់បានជួបមនុស្សមួយក្រុមកំពុងដងទឹកឱ្យ សត្វចៀមរបស់ពួកគេផឹក ហើយគាត់បានជួបស្ដ្រីពីរនាក់ទៀតក្រៅ ពីពួកគេ ដែលកំពុងដឹកសត្វចៀមថយចេញពីទីនោះ។ មូសាក៏បាន សួរថាៈ តើអ្នកទាំងពីរមានបញ្ហា អ្វី? នាងទាំងពីរបានឆ្លើយថាៈ ពួកខ្ញុំមិនអាច ដងទឹកឱ្យសត្វចៀមរបស់ពួកខ្ញុំផឹកបានទេ ទាល់តែពួក គង្វាលទាំងនោះចេញទៅសិន។ ហើយឪពុករបស់ពួកខ្ញុំ គាត់ជា មនុស្សចាស់ជរា(មិនអាចជួយពួកខ្ញុំបានឡើយ)។
តាហ្វសៀរ
ហើយនៅពេលដែលគាត់បានទៅដល់(អណ្តូង)ទឹកនៃតំបន់ម៉ាទយ៉ាន់ដែលមនុស្សម្នាតែងដងទឹកពីទីនោះ គាត់ក៏បានឃើញមនុស្សមួយក្រុមកំពុងដងទឹកឲ្យសត្វពាហនៈរបស់ពួកគេផឹក ហើយគាត់ក៏បានឃើញស្ត្រីពីរនាក់ផ្សេងទៀតក្រៅពីពួកគេដែលកំពុងតែរារាំងសត្វពពែរបស់ពួកនាងពីទឹកនោះ រហូតទាល់តែមនុស្សម្នាទាំងឡាយឲ្យទឹកដល់សត្វរបស់ពួកគេរួចរាល់។ ព្យាការីមូសាក៏បានសួរទៅកាន់ស្ត្រីទាំងពីរនាក់នោះថាៈ ហេតុអ្វីបានជាអ្នកទាំងពីរមិនព្រមឲ្យទឹកដល់សត្វផឹករួមជាមួយមនុស្សទាំងអស់នោះទៅ? អ្នកទាំងពីរក៏បានឆ្លើយតបទៅកាន់គាត់វិញថាៈ ទម្លាប់របស់ពួកយើង គឺពួកយើងអត់ធ្មត់(រង់ចាំ)សិនដោយពួកយើងមិនអាចឲ្យទឹកសត្វផឹកនោះទេ ទាល់តែពួកគង្វាលទាំងនោះចាកចេញទៅ ដើម្បីជាការប្រុងប្រយ័ត្នពីការនៅលាយឡំគ្នាជាមួយពួកគេ(រវាងបុរសនិងស្ត្រី)។ ហើយឪពុករបស់ពួកខ្ញុំ គាត់ជាមនុស្សដែលមានវ័យចាស់ជរាដែលគាត់មិនអាចឲ្យទឹកដល់សត្វផឹកបាននោះទេ។ ហេតុនេះ ពួកយើងត្រូវតែបង្ខំចិត្តដងទឹកឲ្យសត្វពពែរបស់ពួកយើង(ជំនួសគាត់)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល