សូរ៉ា 27 · ជូស 19
An-Naml · 27:8
فَلَمَّا جَاءَهَا نُودِيَ أَنْ بُورِكَ مَنْ فِي النَّارِ وَمَنْ حَوْلَهَا وَسُبْحَانَ اللَّهِ رَبِّ الْعَالَمِينَ
ហើយនៅពេលដែលគាត់(មូសា)ទៅដល់ពន្លឺភ្លើងនោះ ស្រាប់តែមានសំឡេងស្រែកហៅគាត់ថាៈ ពិតប្រាកដណាស់គេបាន ប្រសិទ្ធពរដល់អ្នកដែលនៅជិតពន្លឺភ្លើង និងអ្នកដែលនៅជុំវិញវា (ម៉ាឡាអ៊ីកាត់) ហើយអល់ឡោះមហាស្អាតស្អំ ជាម្ចាស់គ្រប់គ្រង នៃពិភពទាំងអស់។
តាហ្វសៀរ
ហើយនៅពេលដែលព្យាការីមូសាបានទៅដល់កន្លែងពន្លឺភ្លើងដែលគាត់បានឃើញនោះ អល់ឡោះជាម្ចាស់ទ្រង់បានស្រែកហៅគាត់ថាៈ ពិតប្រាកដណាស់ គេបានប្រសិទ្ធិពរជ័យដល់អ្នកដែលនៅជិតពន្លឺភ្លើង ហើយនិងអ្នកដែលនៅជុំវិញវានៃបណ្តាម៉ាឡាអ៊ីកាត់ និងជាការលើកតម្កើងចំពោះម្ចាស់នៃពិភពទាំងអស់ ហើយបញ្ជាក់ពីភាពស្អាតស្អំ(របស់ទ្រង់)ពីលក្ខណៈទាំងឡាយដែលមិនសាកសមចំពោះទ្រង់ ក្នុងចំណោមលក្ខណៈមួយចំនួនដែលពួកវង្វេងបានពិពណ៌នាចំពោះទ្រង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល