សូរ៉ា 27 · ជូស 20

An-Naml · 27:78

إِنَّ رَبَّكَ يَقْضِي بَيْنَهُمْ بِحُكْمِهِ ۚ وَهُوَ الْعَزِيزُ الْعَلِيمُ

ពិតប្រាកដណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់)នឹងកាត់ សេចក្ដីរវាងពួកគេ(អំបូរអ៊ីស្រាអែល)ដោយការវិនិច្ឆ័យរបស់ ទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាដឹង។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារ)នឹងកាត់សេចក្តីរវាងមនុស្សលោកទាំងឡាយ ទាំងអ្នកមានជំនឿនិងអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេនៅថ្ងៃបរលោកប្រកបដោយភាពយុត្តិធម៌បំផុត ហើយទ្រង់មានក្តីមេត្តាករុណាចំពោះអ្នកមានជំនឿ ហើយដាក់ទណ្ឌកម្មចំពោះអ្នកដែលគ្មានជំនឿ។ ហើយទ្រង់មហាខ្លាំងពូកែបំផុតដែលអាចដាក់ទោសសត្រូវទាំងឡាយរបស់ទ្រង់ ហើយគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បាននោះឡើយ។ ទ្រង់មហាដឹងបំផុតដែលទ្រង់មិនមានភាពភ័ន្តច្រឡំ(មិនដឹងច្បាស់)ថា អ្នកណាត្រូវ អ្នកណាខុសនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់