សូរ៉ា 27 · ជូស 20
An-Naml · 27:71
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِنْ كُنْتُمْ صَادِقِينَ
ហើយពួកគេនិយាយថាៈ តើការសន្យានេះ(ថ្ងៃបរលោក) នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ។
តាហ្វសៀរ
ហើយពួកគ្មានជំនឿដែលបដិសេធនឹងការពង្រស់ឡើងវិញក្នុងចំណោមក្រុមរបស់អ្នក ពួកគេបាននិយាយថាៈ តើពេលណាទើបទណ្ឌកម្មដែលអ្នក(ព្យាការីមូហាំម៉ាត់) និងបណ្តាអ្នកដែលមានជំនឿបានព្រមានយើងនោះកើតឡើងពិតប្រាកដទៅ ប្រសិនបើពួកអ្នកជាអ្នកដែលនិយាយពិតចំពោះអ្វីដែលពួកអ្នកបានអះអាងចំពោះវាមែននោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល