សូរ៉ា 27 · ជូស 19
An-Naml · 27:6
وَإِنَّكَ لَتُلَقَّى الْقُرْآنَ مِنْ لَدُنْ حَكِيمٍ عَلِيمٍ
ហើយពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)ត្រូវគេផ្ដល់ឱ្យនូវ គម្ពីរគួរអានពីម្ចាស់មហាគតិបណ្ឌិត មហាដឹង។
តាហ្វសៀរ
ហើយពិតប្រាកដណាស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេផ្តល់ឲ្យនូវគម្ពីរគួរអាននេះដែលត្រូវបានបញ្ចុះទៅកាន់អ្នកពី(អល់ឡោះ)ម្ចាស់ដែលមហាគតិបណ្ឌិតនៅក្នុងការបង្កើត ការគ្រប់គ្រង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់ និងមហាដឹងបំផុតដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់ចំពោះអ្វីដែលល្អប្រសើរសម្រាប់ខ្ញុំបម្រើរបស់ទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល