សូរ៉ា 27 · ជូស 20

An-Naml · 27:56

۞ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَخْرِجُوا آلَ لُوطٍ مِنْ قَرْيَتِكُمْ ۖ إِنَّهُمْ أُنَاسٌ يَتَطَهَّرُونَ

ហើយការឆ្លើយតបនៃក្រុមរបស់គេ(លូត)គ្មានអ្វីក្រៅពី ពួកគេនិយាយគ្នាថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញ ពីភូមិរបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ ពួកគេជាមនុស្សដែល ស្អាតស្អំ(មិនរួមរ័កជាមួយបុរស)។

តាហ្វសៀរ

ហើយការឆ្លើយតបនៃក្រុមរបស់គេ(ព្យាការីលូត)គ្មានអ្វីក្រៅពីពួកគេនិយាយថាៈ ចូរពួកអ្នកបណ្តេញក្រុមគ្រួសាររបស់លូតចេញពីភូមិស្រុករបស់ពួកអ្នកចុះ។ ជាការពិតណាស់ ពួកគេជាមនុស្សដែលស្អាតស្អំពីប្រការអាក្រក់ និងប្រការកខ្វក់ទាំងឡាយ។ ពួកគេនិយាយដូច្នោះ គឺគ្រាន់តែជាការចំអកឡកឡឺយឲ្យក្រុមគ្រួសាររបស់ព្យាការីលូតដែលមិនចូលរួមជាមួយពួកគេក្នុងការប្រព្រឹត្តទង្វើអសីលធម៌នោះតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ពួកគេ(ក្រុមគ្រួសារលូត)ថែមទាំងប្រឆាំងចំពោះទង្វើ(អសីលធម៌)របស់ពួកគេថែមទៀត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់