សូរ៉ា 27 · ជូស 19
An-Naml · 27:54
وَلُوطًا إِذْ قَالَ لِقَوْمِهِ أَتَأْتُونَ الْفَاحِشَةَ وَأَنْتُمْ تُبْصِرُونَ
ហើយ(ចូរចងចាំ)នៅពេលដែលលូតបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ តើហេតុអ្វីបានជាពួកអ្នកប្រព្រឹត្តអំពើអសីលធម៌ ខណៈដែលពួកអ្នកឃើញច្បាស់(ថាវាជាប្រការអាក្រក់)នោះ?
តាហ្វសៀរ
ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅពេលដែលព្យាការីលូតបានពោលទៅកាន់ក្រុមរបស់គាត់ ជាការស្តីបន្ទោសចំពោះពួកគេ និងបដិសេធចំពោះទង្វើរបស់ពួកគេថាៈ ហេតុអ្វីបានជាពូកអ្នកប្រព្រឹត្តនូវទង្វើអសីលធម៌ដ៏អាក្រក់នេះ(ស្រឡាញ់ភេទដូចគ្នា)ដោយបើកចំហនៅក្នុងភូមិស្រុកខណៈដែលពួកអ្នកដឹងថា វាជាប្រការអាក្រក់ឬ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល