សូរ៉ា 27 · ជូស 19

An-Naml · 27:47

قَالُوا اطَّيَّرْنَا بِكَ وَبِمَنْ مَعَكَ ۚ قَالَ طَائِرُكُمْ عِنْدَ اللَّهِ ۖ بَلْ أَنْتُمْ قَوْمٌ تُفْتَنُونَ

ពួកគេបានតបថាៈ យើងមានប្រផ្នូលអាក្រក់ ដោយសារ តែអ្នក និងជនដែលតាមអ្នកនេះហើយ។ គេ(សឡេះ)បានតបវិញ ថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺស្ថិតនៅលើអល់ឡោះ។ ផ្ទុយ ទៅវិញពួកអ្នកទេជាក្រុមដែលត្រូវគេសាកល្បងនោះ។

តាហ្វសៀរ

ក្រុមរបស់គាត់បានតបទៅកាន់គាត់វិញដោយភាពចចេសរឹងរូសមិនទទួលយកការពិតថាៈ ពួកយើងមានប្រផ្នូលអាក្រក់ដោយសារតែអ្នក និងបណ្តាអ្នកមានជំនឿដែលនៅជាមួយអ្នកនេះហើយ។ ព្យាការីសឡេះបានតបទៅកាន់ពួកគេវិញថាៈ អ្វីដែលពួកអ្នកមានប្រផ្នូលអាក្រក់ចំពោះប្រការមិនល្អដែលនឹងធ្លាក់មកលើពួកអ្នកនោះ ចំណេះដឹងរបស់វា គឺនៅជាមួយនឹងអល់ឡោះ ដោយគ្មានអ្វីមួយអំពីវាអាចលាក់បាំងនឹងទ្រង់បាននោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែលត្រូវគេសាកល្បងចំពោះប្រការល្អដែលពួកអ្នកទទួលបានយ៉ាងទូលាយ និងចំពោះប្រការអាក្រក់ដែលកើតឡើងចំពោះពួកអ្នកនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់