សូរ៉ា 27 · ជូស 19

An-Naml · 27:34

قَالَتْ إِنَّ الْمُلُوكَ إِذَا دَخَلُوا قَرْيَةً أَفْسَدُوهَا وَجَعَلُوا أَعِزَّةَ أَهْلِهَا أَذِلَّةً ۖ وَكَذَٰلِكَ يَفْعَلُونَ

នាងបានឆ្លើយថាៈ ពិតប្រាកដណាស់ក្សត្រទាំងឡាយ កាល បើពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជា បំផ្លាញវា និងធ្វើឱ្យអ្នកដែលមានកិត្ដិយសក្នុងភូមិស្រុកនោះក្លាយ ជាជនទាបថោកជាមិនខាន។ ហើយពួកគេតែងតែធ្វើដូច្នោះ។

តាហ្វសៀរ

ម្ចាស់ក្សត្រីយ៍ក៏បានតបថាៈ ជាការពិតណាស់ ក្សត្រទាំងឡាយ កាលណាពួកគេបានចូលទៅក្នុងភូមិស្រុកណាមួយនោះ ពួកគេច្បាស់ជាបំផ្លិចបំផ្លាញវា ដោយពួកគេធ្វើការកាប់សម្លាប់ ឆក់ប្លន់ និងធ្វើឲ្យអ្នកមានកិត្តិយសខ្ពង់ខ្ពស់និងពួកមេដឹកនាំក្លាយជាជនទាបថោកជាមិនខាន ក្រោយពីពួកគេធ្លាប់ជាពួកដែលខ្លាំងក្លា និងខ្លាំងពូកែ។ ពួកក្សត្រទាំងនោះតែងតែធ្វើបែបនេះជានិច្ចនៅពេលដែលពួកគេទទួលជ័យជម្នះលើស្រុកភូមិណាមួយ ដើម្បីបណ្តុះនូវការខ្លាចញញើត និងភាពភ័យរន្ធត់ទៅក្នុងដួងចិត្ត(របស់ប្រជាជននៃភូមិស្រុកនោះ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់