សូរ៉ា 27 · ជូស 19
An-Naml · 27:28
اذْهَبْ بِكِتَابِي هَٰذَا فَأَلْقِهْ إِلَيْهِمْ ثُمَّ تَوَلَّ عَنْهُمْ فَانْظُرْ مَاذَا يَرْجِعُونَ
ចូរឯងនាំសាររបស់ខ្ញុំនេះ ហើយទម្លាក់ឱ្យពួកគេ បន្ទាប់មក ចូរឯងទៅឱ្យឆ្ងាយពីពួកគេបន្ដិច រួចឯងត្រូវចាំមើល តើ(ចម្លើយ) អ្វីដែលពួកគេនឹងឆ្លើយតបមកវិញ?
តាហ្វសៀរ
ពេលនោះ ស៊ូឡៃម៉ានក៏បានសរសេរសារមួយច្បាប់ រួចបានប្រគល់វាឲ្យសត្វហ៊ុទហ៊ុទ ហើយគាត់បាននិយាយទៅកាន់វាថាៈ ចូរឯងនាំសាររបស់យើងនេះ ហើយទម្លាក់វាឲ្យអ្នកស្រុកសាហ្ពាក់ ហើយឲ្យពួកគេទទួលយកវា(សារនោះ)។ បន្ទាប់មក ចូរឯងទៅឲ្យឆ្ងាយពីគេបន្តិចដើម្បីចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។ចាំមើលថា តើពួកគេនឹងឆ្លើយតបមកវិញយ៉ាងដូចម្តេច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល