សូរ៉ា 27 · ជូស 19
An-Naml · 27:12
وَأَدْخِلْ يَدَكَ فِي جَيْبِكَ تَخْرُجْ بَيْضَاءَ مِنْ غَيْرِ سُوءٍ ۖ فِي تِسْعِ آيَاتٍ إِلَىٰ فِرْعَوْنَ وَقَوْمِهِ ۚ إِنَّهُمْ كَانُوا قَوْمًا فَاسِقِينَ
ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅរបស់អ្នកចុះ នោះវានឹងចេញពន្លឺសចែងចាំង ដោយមិនមែនជាប្រការអាក្រក់ ឡើយ។ (មុជីហ្សាត់ទាំងពីរនោះ)ក្នុងចំណោមមុជីហ្សាត់ទាំងប្រាំ- បួន(ដើម្បីឱ្យអ្នក)នាំទៅកាន់ហ្វៀរអោន និងក្រុមរបស់គេ។ ពិត ប្រាកដណាស់ ពួកគេគឺជាក្រុមដែលល្មើសនឹងបទបញ្ជារបស់យើង។
តាហ្វសៀរ
ហើយចូរអ្នកដាក់ដៃរបស់អ្នកចូលទៅក្នុងហោប៉ៅអាវរបស់អ្នកចុះ។ ក្រោយពីអ្នកបានដាក់ដៃចូល(ក្នុងហោប៉ៅរបស់អ្នក)ហើយនោះ វានឹងបញ្ចេញពន្លឺសចែងចាំងប្រៀបដូចព្រិល មិនមែន(ស)ដូចកើតឃ្លង់នោះទេ ដែលវាស្ថិតក្នុងចំណោមអច្ឆរិយភាពទាំងប្រាំបួនដែលបញ្ជាក់ពីសច្ចភាពរបស់អ្នក(ដោយក្នុងនោះមានដូចជា ដំបង គ្រោះរាំងស្ងួតជាច្រើនឆ្នាំ កាត់បន្ថយភោគផល គ្រោះទឺកជំនន់ សត្វកណ្តូប សត្វចៃ សត្វកង្កែប និងឈាម)ទៅកាន់ហ្វៀរអោន ហើយនិងក្រុមរបស់គេ។ ជាការពិតណាស់ ពួកគេ គឺជាក្រុមដែលចាកចេញពីការប្រតិបត្តិតាមអល់ឡោះតាមរយៈការ(ដែលពួកគេ)គ្មានជំនឿចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល