សូរ៉ា 27 · ជូស 19

An-Naml · 27:10

وَأَلْقِ عَصَاكَ ۚ فَلَمَّا رَآهَا تَهْتَزُّ كَأَنَّهَا جَانٌّ وَلَّىٰ مُدْبِرًا وَلَمْ يُعَقِّبْ ۚ يَا مُوسَىٰ لَا تَخَفْ إِنِّي لَا يَخَافُ لَدَيَّ الْمُرْسَلُونَ

ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ហើយនៅពេលដែល គាត់បានឃើញវាធ្វើចលនាដូចជាពស់ គាត់ក៏រត់ត្រឡប់ទៅវិញ ដោយមិនងាកក្រោយ។ (ពេលនោះទ្រង់មានបន្ទូលថា)ឱមូសា. ចូរ អ្នកកុំភ័យខ្លាចឱ្យសោះ ពិតប្រាកដណាស់អ្នកនាំសារមិនភ័យខ្លាច នៅចំពោះមុខយើងឡើយ។

តាហ្វសៀរ

ហើយចូរអ្នកបោះដំបងរបស់អ្នកចុះ។ ពេលនោះ ព្យាការីមូសាក៏បានធ្វើតាមបទបញ្ជា។ ហើយនៅពេលដែលព្យាការីមូសាបានឃើញដំបងនោះកម្រើក និងមានចលនាដូចជាសត្វពស់ គាត់ក៏រត់ត្រឡប់ក្រោយដោយមិនត្រឡប់មកវិញឡើយ។ ពេលនោះ ទ្រង់បានមានបន្ទូលថាៈ ចូរអ្នកកុំខ្លាចវាអី។ ពិតប្រាកដណាស់ បណ្តាអ្នកនាំសារទាំងឡាយ(របស់យើង) ពួកគេមិនខ្លាចសត្វពស់ ហើយនិងអ្វីផ្សេងទៀតក្រៅពីវានៅចំពោះមុខយើងឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់