សូរ៉ា 25 · ជូស 18
Al-Furqan · 25:7
وَقَالُوا مَالِ هَٰذَا الرَّسُولِ يَأْكُلُ الطَّعَامَ وَيَمْشِي فِي الْأَسْوَاقِ ۙ لَوْلَا أُنْزِلَ إِلَيْهِ مَلَكٌ فَيَكُونَ مَعَهُ نَذِيرًا
ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាអ្នកនាំសារ នេះចេះទទួលទានចំណីអាហារ និងដើរតាមផ្សារ(ដូចយើងដែរ)? ហេតុអ្វីបានជាគេមិនបញ្ចុះម៉ាឡាអ៊ីកាត់មួយរូបឱ្យគាត់ ដើម្បីធ្វើជា អ្នកព្រមានដាស់តឿន(មនុស្សលោក)ជាមួយគាត់?
តាហ្វសៀរ
ហើយពួកមុស្ហរីគីនដែលបដិសេធនឹងព្យាការីមូហាំម៉ាត់បាននិយាយថាៈ ហេតុអ្វីបានជាអ្នកដែលអះអាងថា ខ្លួនគេគឺជាអ្នកនាំសារមកពីអល់ឡោះនេះ ចេះទទួលទានចំណីអាហារដូចមនុស្សលោកដទៃទៀត ហើយដើរតាមផ្សារដើម្បីស្វែងរកការផ្គត់ផ្គង់ជីវភាពដូចយើងដែរទៅវិញ? ហេតុអ្វីបានជាអល់ឡោះមិនបញ្ចុះម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់ដើម្បីឲ្យគេ(ម៉ាឡាអ៊ីកាត់នោះ)ក្លាយជាអ្នកដែលរួមដំណើរជាមួយគាត់ បញ្ជាក់ពីភាពជាព្យាការីរបស់គាត់ និងជួយដល់គាត់ទៅ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល