សូរ៉ា 25 · ជូស 19
Al-Furqan · 25:63
وَعِبَادُ الرَّحْمَٰنِ الَّذِينَ يَمْشُونَ عَلَى الْأَرْضِ هَوْنًا وَإِذَا خَاطَبَهُمُ الْجَاهِلُونَ قَالُوا سَلَامًا
ហើយបណ្ដាខ្ញុំ(ដែលល្អត្រឹមត្រូវ)នៃម្ចាស់មហាសប្បុរស គឺជាពួកដែលធ្វើដំណើរនៅលើផែនដីដោយកាយវិការសុភាពរាបសា ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅ កាន់ពួកគេ ពួកគេបានតបវិញនូវពាក្យសំដីទន់ភ្លន់សុភាពរាបសា។
តាហ្វសៀរ
ហើយបណ្តាខ្ញុំបម្រើនៃម្ចាស់ដ៏មហាសប្បុរសដែលជាអ្នកមានជំនឿនោះ គឺជាអ្នកដែលធ្វើដំណើរនៅលើផែនដីដោយសុភាពរាបសា និងឱនលំទោន។ ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅកាន់ពួកគេ ពួកគេមិនតបត(ពាក្យអសុរស)ដូចគ្នាវិញនោះទេ។ ផ្ទុយទៅវិញ ពួកគេនិយាយតបទៅកាន់ពួកគេ(ពួកល្ងង់ខ្លៅ)វិញដោយពាក្យសម្តីល្អៗ មិនប្រព្រឹត្តអវិជា្ជទៅលើពួកគេវិញឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល