សូរ៉ា 25 · ជូស 19
Al-Furqan · 25:59
الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ ۚ الرَّحْمَٰنُ فَاسْأَلْ بِهِ خَبِيرًا
គឺអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនិងអ្វីៗ ដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់មកទ្រង់ បានស្ថិតលើអារ៉ស្ហ។ (ទ្រង់គឺជា)ម្ចាស់ដែលមហាសប្បុរស ដូចេ្នះ ចូរអ្នកបួងសួងសុំពីទ្រង់ដែលមហាដឹងជ្រួតជ្រាបចុះ។
តាហ្វសៀរ
(ទ្រង់)គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់គង់នៅលើអារ៉ស្ហក្នុងលក្ខណៈដែលសាកសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់ ហើយទ្រង់គឺជាម្ចាស់ដ៏មហាសប្បុរស។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងសុំពីទ្រង់ដែលជាម្ចាស់មហាដឹងជ្រួតជ្រាបចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលដឹងបំផុតនូវអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល