សូរ៉ា 25 · ជូស 19
Al-Furqan · 25:42
إِنْ كَادَ لَيُضِلُّنَا عَنْ آلِهَتِنَا لَوْلَا أَنْ صَبَرْنَا عَلَيْهَا ۚ وَسَوْفَ يَعْلَمُونَ حِينَ يَرَوْنَ الْعَذَابَ مَنْ أَضَلُّ سَبِيلًا
ពិតប្រាកដណាស់ គេ(មូហាំម៉ាត់)ស្ទើរតែបានធ្វើឱ្យពួក យើងវងេ្វងពីព្រះនានារបស់ពួកយើងទៅហើយ ប្រសិនបើពួកយើង មិនបានអត់ធ្មត់(ក្នុងការគោរពសក្ការៈ)ចំពោះព្រះនានាទេនោះ។ ហើយពួកគេ(ពួកមូស្ហរីគីន)នឹងដឹងនៅពេលដែលពួកគេឃើញ ទារុណកម្ម ថាតើនរណាដែលវងេ្វងជាងគេពីមាគ៌ា(ដ៏ត្រឹមត្រូវ) នោះ?
តាហ្វសៀរ
ជាការពិតណាស់ គេ(ព្យាការីមូហាំម៉ាត់)ស្ទើរតែធ្វើឲ្យពួកយើងងាកចេញពីការគោរពសក្ការៈចំពោះព្រះនានារបស់ពួកយើងទៅហើយ។ ប្រសិនបើពួកយើងមិនបានអត់ធ្មត់លើការគោរពសក្ការៈចំពោះវា(ព្រះនានា)ទេនោះ គេ(ព្យាការីមូហាំម៉ាត់)ពិតជានឹងធ្វើឲ្យយើងងាកចេញពីវា(ព្រះនានា)ដោយសារតែអំណះអំណាង និងភស្តុតាងទាំងឡាយរបស់គេមិនខានឡើយ។ ហើយពួកគេគង់តែនឹងដឹង នៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកនៅក្នុងផ្នូររបស់ពួកគេ និងនៅថ្ងៃបរលោក ថាតើនរណាដែលវង្វេងពីមាគ៌ាដ៏ត្រឹមត្រូវជាងគេនោះ ថាតើពួកគេ ឬក៏គាត់(ព្យាការីមូហាំម៉ាត់)? ហើយពួកគេនឹងដឹង(នៅពេលនោះ)ថា តើនរណាដែលវង្វេងជាងគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល