សូរ៉ា 25 · ជូស 19
Al-Furqan · 25:34
الَّذِينَ يُحْشَرُونَ عَلَىٰ وُجُوهِهِمْ إِلَىٰ جَهَنَّمَ أُولَٰئِكَ شَرٌّ مَكَانًا وَأَضَلُّ سَبِيلًا
-(ពួកទាំងនោះគឺជា)ពួកដែលត្រូវគេប្រមូលផ្ដុំដោយអូស ផ្កាប់មុខទៅរកនរកជើហាន់ណាំ។ ពួកទាំងនោះគឺស្ថិតក្នុងសភាព ដ៏អាក្រក់និងវងេ្វងបំផុតពីមាគ៌ា(ដែលត្រឹមត្រូវ)។
តាហ្វសៀរ
ពួកដែលត្រូវគេប្រមូលផ្តុំនៅថ្ងៃបរលោកដោយអូសផ្កាប់មុខរបស់ពួកគេទៅរកនរកជើហាន់ណាំនោះ ពួកទាំងនោះ គឺមានកន្លែងដ៏អាក្រក់បំផុត ព្រោះកន្លែងរបស់ពួកគេ គឺនរកជើហាន់ណាំ ហើយពួកគេឃ្លាតឆ្ងាយបំផុតពីមាគ៌ាដ៏ត្រឹមត្រូវ ពីព្រោះមាគ៌ារបស់ពួកគេ គឺជាមាគ៌ានៃការប្រឆាំង និងវង្វេង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល