សូរ៉ា 25 · ជូស 18
Al-Furqan · 25:20
وَمَا أَرْسَلْنَا قَبْلَكَ مِنَ الْمُرْسَلِينَ إِلَّا إِنَّهُمْ لَيَأْكُلُونَ الطَّعَامَ وَيَمْشُونَ فِي الْأَسْوَاقِ ۗ وَجَعَلْنَا بَعْضَكُمْ لِبَعْضٍ فِتْنَةً أَتَصْبِرُونَ ۗ وَكَانَ رَبُّكَ بَصِيرًا
ហើយយើងមិនដែលបានបញ្ជូនមុនអ្នក(មូហាំម៉ាត់)នូវ បណ្ដាអ្នកនាំសារណាក្រៅពីពួកគេ(ជាមនុស្សធម្មតា)ចេះទទួលទាន ចំណីអាហារ និងដើរតាមផ្សារនោះឡើយ។ ហើយយើងបានធ្វើការ សាកល្បងចំពោះពួកអ្នកទៅវិញទៅមក(នូវប្រការល្អ ឬអាក្រក់ មានឬក្រ ឈឺ ឬ ជា...)។ តើពួកអ្នកនឹងមានការអត់ធ្មត់ដែរឬទេ? ហើយម្ចាស់របស់អ្នកជាអ្នកឃើញបំផុត(នូវអ្វីៗទាំងអស់)។
តាហ្វសៀរ
ហើយយើងមិនដែលចាត់តាំងអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះ ក្រៅពីពួកគេជាមនុស្សលោកធម្មតាដែលចេះទទួលទានចំណីអាហារ និងដើរតាមផ្សារនោះឡើយ។ ដូចនេះ ចំពោះរឿងនេះ អ្នកមិនមែនជាអ្នកនាំសារដំបូងគេ(ដែលមិនធ្លាប់មានពីមុនមក)នោះទេ។ ហើយយើងបានយកពួកអ្នក(ឱមនុស្សលោក)ធ្វើជាការសាកល្បងចំពោះគ្នាទៅវិញទៅមកចំពោះភាពមានបាន ភាពក្រខ្សត់ សុខភាពល្អ និងការមានជំងឺ ដោយសារតែការខ្វែងគំនិតគ្នានេះ ថាតើពួកអ្នកនឹងអត់ធ្មត់ចំពោះអ្វីដែលគេបានសាកល្បងពួកអ្នកនឹងវានោះដែរឬទេ ដែលជាហេតុនាំឲ្យអល់ឡោះផ្តល់នូវផលបុណ្យដល់ពួកអ្នកចំពោះការអត់ធ្មត់របស់ពួកអ្នកនោះ? ហើយម្ចាស់របស់អ្នក ជាអ្នកដែលឃើញបំផុតចំពោះជនណាដែលអត់ធ្មត់ និងជនណាដែលមិនអត់ធ្មត់ ហើយនិង(ឃើញបំផុតចំពោះ)ជនណាដែលប្រតិបត្តិតាមទ្រង់ និងជនណាដែលប្រឆាំងនឹងទ្រង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល