សូរ៉ា 24 · ជូស 18
An-Nur · 24:47
وَيَقُولُونَ آمَنَّا بِاللَّهِ وَبِالرَّسُولِ وَأَطَعْنَا ثُمَّ يَتَوَلَّىٰ فَرِيقٌ مِنْهُمْ مِنْ بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ
ហើយពួកគេ(ពួកពុតត្បុត)និយាយថាៈ ពួកយើងបានជឿ លើអល់ឡោះ និងអ្នកនាំសារ ហើយពួកយើងក៏បានប្រតិបត្ដិតាម ដែរ។ បន្ទាប់មកមានមួយក្រុមក្នុងចំណោមពួកគេងាកចេញក្រោយ ពីនោះ។ ហើយពួកគេទាំងនោះពុំមែនជាអ្នកដែលមានជំនឿឡើយ។
តាហ្វសៀរ
ហើយពួកពុតត្បុតបាននិយាយថាៈ ពួកយើងមានជំនឿលើអល់ឡោះ និងមានជំនឿលើអ្នកនាំសាររបស់ទ្រង់ ហើយពួកយើងប្រតិបត្តិតាមអល់ឡោះ ហើយក៏ប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ដែរ។ បន្ទាប់មក មានមួយក្រុមក្នុងចំណោមពួកគេបានងាកចេញ ដោយពួកគេមិនបានគោរពប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដែលបានបញ្ជាប្រើពួកគេឲ្យតស៊ូក្នុងមាគ៌ាអល់ឡោះ និងផ្សេងពីនេះទៀតនោះទេ ក្រោយពីពួកគេបានអះអាងថា ពួកគេបានមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមអ្នកទាំងពីរ(អល់ឡោះនិងអ្នកនាំសារ)ហើយនោះ។ ហើយពួកដែលងាកចេញពីការប្រតិបត្តិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់នោះ ពុំមែនជាអ្នកដែលមានជំនឿឡើយ បើទោះបីជាពួកគេអះអាងថា ពួកគេគឺជាអ្នកដែលមានជំនឿក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល