សូរ៉ា 24 · ជូស 18

An-Nur · 24:44

يُقَلِّبُ اللَّهُ اللَّيْلَ وَالنَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ

អល់ឡោះជាអ្នកដែលផ្លាស់ប្ដូរពេលយប់ និងពេលថ្ងៃ។ ពិតប្រាកដណាស់ នៅក្នុងព្រឹត្ដិការណ៍នោះគឺជាមេរៀនមួយសម្រាប់ ពួកដែលមានការស្វែងយល់។

តាហ្វសៀរ

អល់ឡោះទ្រង់ជាអ្នកដែលផ្លាស់ប្តូររវាងពេលយប់និងពេលថ្ងៃ ដោយឲ្យវាមានវែង មានខ្លី មានមក មានទៅ(ពេលយប់មកដល់ពេលថ្ងៃចាកចេញ និងផ្ទុយមកវិញ)។ ពិតប្រាកដណាស់ នៅក្នុងបណ្តាសញ្ញាភស្តុតាងដែលលើកឡើងនេះ គឺស្ថិតក្នុងចំណោមបណ្តាភស្តុតាងដែលបញ្ជាក់ពីភាពជាម្ចាស់នៃការបង្កើត(របស់អល់ឡោះ)ដែលជាមេរៀនមួយសម្រាប់អ្នកដែលមានការស្វែងយល់ពីសមត្ថភាពរបស់អល់ឡោះ និងភាព(ជាម្ចាស់)តែមួយគត់របស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់