សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:99

حَتَّىٰ إِذَا جَاءَ أَحَدَهُمُ الْمَوْتُ قَالَ رَبِّ ارْجِعُونِ

លុះនៅពេលដែលសេចក្ដីស្លាប់បានមកដល់នរណាម្នាក់ក្នុង ចំណោមពួកគេ(ពួកមូស្ហរីគីន) គេបាននិយាយថាៈ ឱម្ចាស់របស់ ខ្ញុំ. សូមទ្រង់មេត្ដាឱ្យខ្ញុំត្រឡប់ទៅ(លោកិយ)វិញម្ដងទៀតផង។

តាហ្វសៀរ

លុះនៅពេលដែលសេចក្តីស្លាប់បានមកដល់នរណាម្នាក់ក្នុងចំណោមពួកមុស្ហរីគីនទាំងនោះ ហើយគេបានឃើញផ្ទាល់នឹងភ្នែកនូវអ្វីដែលចុះទៅកាន់គេ គេនឹងនិយាយដោយមានវិប្បដិសារីចំពោះអាយុជីវិតរបស់គេដែលបានកន្លងផុតទៅ និងទៅលើអ្វីដែលគេបានធ្វើឲ្យបាត់បង់នូវកាតព្វកិច្ចរបស់អល់ឡោះ(ដោយពួកគេមិនបានបំពេញកាតព្វកិច្ចដែលទ្រង់បានប្រើ) ដោយគេបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)ផង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់