សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:96
ادْفَعْ بِالَّتِي هِيَ أَحْسَنُ السَّيِّئَةَ ۚ نَحْنُ أَعْلَمُ بِمَا يَصِفُونَ
ចូរអ្នក(មូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដោយអ្វីដែល ជាប្រការល្អបំផុត។ យើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដែលអ្នកដទៃធ្វើមកលើអ្នកដោយវិធី ឬរបៀបដែលល្អប្រសើរបំផុត ដោយអ្នកអាចអធ្យាស្រ័យចំពោះគេ មានការអត់ធ្មត់ចំពោះការធ្វើបាបរបស់គេ(ចំពោះអ្នក)ជាដើម។ ហើយយើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង ដូចជាប្រការស្ហ៊ីរិក និងការបដិសេធ(ចំពោះអ្នក) ហើយនិងអ្វីដែលពួកគេបានប្រឌិត(ចោទប្រកាន់)វាឡើងចំពោះអ្នកដែលមិនសាកសមនឹងអ្នកទាល់តែសោះ ដូចជាការចោទថា អ្នកជាគ្រូមន្តអាគម និងជាមនុស្សវិកលចរិតជាដើម។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល