សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:85
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَذَكَّرُونَ
ពួកគេនឹងឆ្លើយថា វាជាកម្មសិទិ្ធរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូចេ្នះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ?
តាហ្វសៀរ
ពួកគេនឹងឆ្លើយថាៈ ផែនដី និងអ្វីៗដែលមាននៅលើវានោះ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ដូច្នេះ ចូរអ្នកតបទៅកាន់ពួកគេវិញថាៈ បើដូច្នោះមែន តើពួកអ្នកមិនភ្ញាក់រលឹកទេឬថា ពិតប្រាកដណាស់ អ្នកដែលជាម្ចាស់កម្មសិទ្ធិនៃផែនដី និងអ្វីៗដែលមាននៅលើវានោះ ទ្រង់ជាអ្នកដែលមានសមត្ថភាពក្នុងការធ្វើឲ្យពួកអ្នកមានជីវិតឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល