សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:80

وَهُوَ الَّذِي يُحْيِي وَيُمِيتُ وَلَهُ اخْتِلَافُ اللَّيْلِ وَالنَّهَارِ ۚ أَفَلَا تَعْقِلُونَ

ហើយទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ហើយ ភាពខុសគ្នារវាងពេលថ្ងៃ និងពេលយប់គឺជាកម្មសិទ្ធិរបស់ទ្រង់។ តើពួកអ្នកមិនគិតពិចារណាទេឬ ?

តាហ្វសៀរ

ហើយទ្រង់តែមួយគត់ដែលជាអ្នកធ្វើឲ្យរស់ មិនមានអ្នកដែលធ្វើឲ្យរស់ក្រៅពីទ្រង់នោះទេ ហើយទ្រង់តែមួយគត់ដែលជាអ្នកដែលធ្វើឲ្យស្លាប់ មិនមានអ្នកដែលធ្វើឲ្យស្លាប់ក្រៅពីទ្រង់នោះឡើយ។ ហើយចំពោះទ្រង់តែមួយគត់ដែលកំណត់ចំពោះភាពខុសគ្នារវាងពេលយប់និងពេលថ្ងៃ ភាពងងឹតនិងពន្លឺ វែងនិងខ្លី។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាចំពោះសមត្ថភាពបស់ទ្រង់ និងភាពតែមួយរបស់ទ្រង់ក្នុងការបង្កើត និងការចាត់ចែង(អ្វីៗគ្រប់យ៉ាង)ទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់