សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:76
وَلَقَدْ أَخَذْنَاهُمْ بِالْعَذَابِ فَمَا اسْتَكَانُوا لِرَبِّهِمْ وَمَا يَتَضَرَّعُونَ
ហើយជាការពិតណាស់ យើងបានសាកល្បងពួកគេដោយ ការដាក់ទណ្ឌកម្ម(នៅក្នុងលោកិយ) តែពួកគេនៅតែមិនព្រម បន្ទាបខ្លួន និងមិនទទូចបួងសួងសុំដោយឱនលំទោនចំពោះម្ចាស់ របស់ពួកគេឡើយ។
តាហ្វសៀរ
ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយប្រភេទនៃគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមបន្ទាបខ្លួនចំពោះម្ចាស់របស់ពួកគេ និងឱនលំទោនចំពោះទ្រង់ដដែល ហើយពួកគេក៏មិនបួងសួងសុំពីទ្រង់ដោយភាពភ័យខ្លាចដើម្បីឲ្យទ្រង់ដកចេញនូវគ្រោះទាំងឡាយចេញពីពួកគេវិញនៅពេលដែលវាធ្លាក់មក(លើពួកគេ)នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល