សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:67

مُسْتَكْبِرِينَ بِهِ سَامِرًا تَهْجُرُونَ

ដោយពួកអ្នកក្រអឺតក្រទមព្រោះតែ(ពួកអ្នកគិតថាជា ម្ចាស់)ម៉ាស្ជីទិលហារ៉ម ថែមទាំងពួកអ្នកនិយាយអាក្រក់(អំពី គម្ពីរគួរអាន)នៅពេលយប់ទៀតផង។

តាហ្វសៀរ

ពួកអ្នកធ្វើដូច្នោះ ដោយពួកអ្នកក្រអឺតក្រទមចំពោះមនុស្សនូវអ្វីដែលពួកអ្នកអះអាងចំពោះវាថា ជាការពិតណាស់ ពួកអ្នកគឺជាម្ចាស់នៃទឹកដីពិសិដ្ឋ(ក្រុងម៉ាក្កះ) តែតាមពិត ពួកអ្នកមិនមែនជាម្ចាស់របស់វានោះទេ ពីព្រោះម្ចាស់របស់វា(ទឹកដីពិសិដ្ឋ)នោះ គឺមានតែបណ្តាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)ប៉ុណ្ណោះ ហើយពួកអ្នកថែមទាំងបាននិយាយពាក្យអាក្រក់អំពីវានៅពេលយប់ទៀតផង។ ដូច្នេះ ពួកអ្នកមិនមែនជាអ្នកដែលលើកតម្កើងវានោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់