សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:65
لَا تَجْأَرُوا الْيَوْمَ ۖ إِنَّكُمْ مِنَّا لَا تُنْصَرُونَ
ពួកអ្នកមិនត្រូវស្រែកសុំជំនួយនៅថ្ងៃនេះទេ។ ពិតប្រាកដណាស់ ពួកអ្នកមិនត្រូវគេជួយឱ្យរួចផុតពី(ទារុណកម្ម)យើងឡើយ។
តាហ្វសៀរ
ពេលនោះ មានគេនិយាយទៅកាន់ពួកគេដោយធ្វើឲ្យពួកគេអស់សង្ឃឹមពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់ថាៈ ពួកអ្នកមិនត្រូវស្រែក និងសុំជំនួយនៅក្នុងថ្ងៃនេះនោះទេ។ ជាការពិតណាស់ សម្រាប់ពួកអ្នក គឺគ្មានអ្នកជួយណាដែលអាចរារាំង(ការពារ)ពួកអ្នកពីទណ្ឌកម្មរបស់អល់ឡោះជាម្ចាស់នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល