សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:62
وَلَا نُكَلِّفُ نَفْسًا إِلَّا وُسْعَهَا ۖ وَلَدَيْنَا كِتَابٌ يَنْطِقُ بِالْحَقِّ ۚ وَهُمْ لَا يُظْلَمُونَ
ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពី សមត្ថភាពរបស់គេឡើយ។ ហើយយើងមានសៀវភៅកំណត់ហេតុ មួយដែលបញ្ជាក់យ៉ាងពិតប្រាកដ។ ហើយពួកគេមិនត្រូវគេបំពាន ឡើយ។
តាហ្វសៀរ
ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ហួសពីសមត្ថភាពដែលគេអាចធ្វើបាននោះឡើយ។ ហើយនៅជាមួយយើង គឺមានសៀវភៅកំណត់ត្រាមួយដែលយើងបានចារទាំងអស់នៅក្នុងវានូវទង្វើដែលបុគ្គលម្នាក់ៗប្រព្រឹត្ត ដែលបញ្ជាក់យ៉ាងពិតប្រាកដដែលគ្មានការសង្ស័យនៅក្នុងវាឡើយ។ ហើយពួកគេមិនត្រូវបានគេបំពានដោយបំបាត់នូវអំពើល្អរបស់ពួកគេនោះទេ ហើយគេក៏មិនបន្ថែមនូវអំពើអាក្រក់របស់ពួកគេនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល