សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:53

فَتَقَطَّعُوا أَمْرَهُمْ بَيْنَهُمْ زُبُرًا ۖ كُلُّ حِزْبٍ بِمَا لَدَيْهِمْ فَرِحُونَ

ក្រោយមក ពួកគេបានខ្វែងគំនិតគ្នានៅក្នុងកិច្ចការសាសនា របស់ពួកគេ ដោយបែកខ្ញែកជាច្រើនក្រុម។ ក្រុមនីមួយៗសប្បាយ ចិត្ដនូវអ្វីដែលពួកគេមាន(គម្ពីររៀងៗខ្លួន)។

តាហ្វសៀរ

ក្រោយមក អ្នកដែលដើរតាមអ្នកនាំសារបានបែកបាក់គ្នានៅក្នុងសាសនាបន្ទាប់ពីពួកគេ(អ្នកនាំសារ) ដោយពួកគេ(បានបែងចែកគ្នា)ក្លាយទៅជាក្រុមជាច្រើន។ រាល់ក្រុមនីមួយៗ គឺមានមោទនភាពនឹងអ្វីដែលគេជឿថា វាគឺជាសាសនាដែលអល់ឡោះពេញចិត្ត ហើយពួកគេមិនងាកមើលទៅកាន់អ្វីដែលអ្នកផ្សេងពីពួកគេមាននោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់