សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:50
وَجَعَلْنَا ابْنَ مَرْيَمَ وَأُمَّهُ آيَةً وَآوَيْنَاهُمَا إِلَىٰ رَبْوَةٍ ذَاتِ قَرَارٍ وَمَعِينٍ
ហើយយើងបានធ្វើឱ្យកូនរបស់ម៉ារយ៉ាំ (អ៊ីសា) និងម្ដាយ របស់គេជាភស្ដុតាងមួយ(បញ្ជាក់ ពីសមត្ថភាពរបស់យើង)។ ហើយ យើងបានផ្ដល់ឱ្យគេទាំងពីរនូវកន្លែងខ្ពស់ ប្រកបដោយសុវត្ថិភាព និងមានប្រភពទឹក។
តាហ្វសៀរ
ហើយយើងបានធ្វើឲ្យព្យាការីអ៊ីសាកូនរបស់មើរយ៉ាំ និងម្តាយរបស់គេ(មើរយ៉ាំ) ក្លាយជាសញ្ញាភស្តុតាងមួយដែលបញ្ជាក់ទៅលើសមត្ថភាពរបស់យើង។ ពិតប្រាកដណាស់ នាងបានពពោះគេ(ព្យាការីអ៊ីសា)ដោយគ្មានឪពុក ហើយយើងបានផ្តល់ឲ្យគេទាំងពីរនូវកន្លែងដែលខ្ពស់ផុតពីដីដែលអាចស្នាក់នៅលើវាបាន ហើយនៅទីនោះ គឺមានប្រភពទឹកដែលហូរផ្លាស់ប្តូរជាប់ជានិច្ច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល