សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:45
ثُمَّ أَرْسَلْنَا مُوسَىٰ وَأَخَاهُ هَارُونَ بِآيَاتِنَا وَسُلْطَانٍ مُبِينٍ
ក្រោយមកទៀត យើងបានបញ្ជូនមូសា និងបងរបស់គេ ហារូនជាមួយនឹងមុជីហ្សាត់របស់យើងជាច្រើន និងភស្ដុតាងយ៉ាង ច្បាស់លាស់
តាហ្វសៀរ
ក្រោយមកទៀត យើងបានតែងតាំងព្យាការីមូសា និងបងប្រុសរបស់គេ ព្យាការីហារូន ដោយនាំមកនូវអច្ឆរិយភាពរបស់យើងចំនួនប្រាំបួន(គឺដំបង ដៃ សត្វកណ្តូប សត្វចៃ សត្វកង្កែប ឈាម ទឹកជំនន់ គ្រោះរាំងស្ងួតជាច្រើនឆ្នាំ និងកាត់បន្ថយភោគផល) ហើយនិងអំណះអំណាងយ៉ាងច្បាស់លាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល