សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:40
قَالَ عَمَّا قَلِيلٍ لَيُصْبِحُنَّ نَادِمِينَ
អល់ឡោះបានមានបន្ទូលថាៈ ក្នុងរយៈពេលបន្ដិចទៀត ពួកគេពិតជានឹងក្លាយទៅជាពួកដែលមានវិប្បដិសារីជាមិនខាន ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បានឆ្លើយតបចំពោះគេ(អ្នកនាំសារនោះ) ដោយទ្រង់បានមានបន្ទូលថាៈ ក្រោយពីរយៈពេលបន្តិចទៀតនេះ ពួកដែលបដិសេធចំពោះអ្វីដែលអ្នកបាននាំមកនោះ ពួកគេនឹងក្លាយជាអ្នកដែលមានវិប្បដិសារីជាមិនខាន ដោយសារតែការបដិសេធរបស់ពួកគេ(ចំពោះអ្វីដែលអ្នកបាននាំមក)នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល