សូរ៉ា 23 · ជូស 18

Al-Mu'minun · 23:30

إِنَّ فِي ذَٰلِكَ لَآيَاتٍ وَإِنْ كُنَّا لَمُبْتَلِينَ

ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ (បញ្ជាក់ពីភាពខ្លាំងក្លារបស់អល់ឡោះ)។ ហើយយើងពិតជាបាន សាកល្បងពួកគេ។

តាហ្វសៀរ

ជាការពិតណាស់ នៅក្នុងរឿង(ដែលយើងបាន)សង្គ្រោះព្យាការីនួហ និងអ្នករួមជំនឿជាមួយគេ ហើយនិងការបំផ្លាញពួកប្រឆាំងដែលបានលើកឡើងមកនេះ គឺជាភស្តុតាងដ៏ច្បាស់លាស់ដែលបង្ហាញទៅលើសមត្ថភាពរបស់យើងក្នុងការជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបំផ្លាញពួកដែលប្រឆាំងនឹងពួកគេ។ ហើយយើងពិតជាបានសាកល្បងក្រុមរបស់ព្យាការីនួហតាមរយៈការបញ្ជូនគេទៅកាន់ពួកគេ ដើម្បីបញ្ជាក់ឲ្យឃើញច្បាស់នូវអ្នកដែលមានជំនឿនិងអ្នកដែលគ្មានជំនឿ អ្នកដែលប្រតិបត្តិតាមនិងអ្នកដែលប្រឆាំង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់