សូរ៉ា 23 · ជូស 18
Al-Mu'minun · 23:21
وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُسْقِيكُمْ مِمَّا فِي بُطُونِهَا وَلَكُمْ فِيهَا مَنَافِعُ كَثِيرَةٌ وَمِنْهَا تَأْكُلُونَ
ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈគឺជាមេរៀន មួយសម្រាប់ពួកអ្នក(ទុកពិចារណា)។ យើងផ្ដល់ឱ្យពួកអ្នកទទួល ទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់ពួកវា។ ហើយ ចំពោះសត្វនោះ វាមានផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ហើយវាមួយចំនួនពួកអ្នកក៏អាចទទួលទានបានផងដែរ។
តាហ្វសៀរ
ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈ(សត្វអូដ្ឋ សត្វគោ និងសត្វពពែ)នោះ គឺជាមេរៀន និងជាភស្តុតាងមួយសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើសមត្ថភាពរបស់អល់ឡោះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះពួកអ្នក។ យើង(អល់ឡោះ)បានឲ្យពួកអ្នកទទួលទាននូវទឹកដោះដ៏បរិសុទ្ធដែលមាននៅក្នុងពោះសត្វពាហនៈទាំងនោះដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្តាអ្នកដែលទទួលទានវា។ ហើយចំពោះសត្វពាហនៈទាំងនោះទៀត គឺវាផ្តល់នូវផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ដែលពួកអ្នកអាចទាញយកផលប្រយោជន៍ពីវាបាន ដូចជា(ពួកអ្នក)អាចយកធ្វើជាសត្វជំនិះ អាចយករោម និងស្បែករបស់វា ហើយពួកអ្នកក៏អាចទទួលទានសាច់របស់វាបានផងដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល